bg-banner
shape

អំពីសាលា

  • ទំព័រដើម
  • ទស្សនវិជ្ជាអប់រំ និងទិសដៅរបស់សាលា

ទស្សនវិជ្ជាអប់រំ និងទិសដៅរបស់សាលា

      សាលា ស៊ី អេស អាយ អន្តរជាតិ ជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាពលរដ្ឋពេញលេញ និងមានទំនួលខុសត្រូវ។ ទស្សនវិជ្ជារបស់សាលា ផ្តោតលើការបណ្តុះបណ្តាលសិស្សឱ្យមានការអភិវឌ្ឍផ្នែកបញ្ញា ជំនាញអនុវត្តន៍ និងចរិយាសម្បត្តិល្អ ដោយមានតុល្យភាព និងទូលំទូលាយ។ សាលាមានការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសសិក្សាដែលគាំទ្រ និងលើកទឹកចិត្ត ដើម្បីឱ្យសិស្សអាចគិតវិភាគ ប្រព្រឹត្តដោយទំនួលខុសត្រូវ និងមានទំនុកចិត្តលើខ្លួនឯង។

        ទិសដៅរបស់សាលា គឺផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ ការសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង និងបញ្ចូលគុណតម្លៃសីលធម៌។ សាលាមានបំណងណែនាំសិស្សឱ្យក្លាយជាអ្នកសិក្សារហូតពេញមួយជីវិត ដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃពិភពលោក និងចូលរួមអភិវឌ្ឍសង្គមជាពលរដ្ឋឆ្នើម និងថ្លៃថ្នូរ។