bg-banner
shape

អំពីសាលា

  • ទំព័រដើម
  • ហេតុអ្វីគួរជ្រើសរើសសាលា ស៊ី អេស អាយ អន្តរជាតិ?

ហេតុអ្វីគួរជ្រើសរើសសាលា ស៊ី អេស អាយ អន្តរជាតិ?

•    មានចក្ខុវិស័យវែងឆ្ងាយក្នុងការបណ្តុះបណ្តាលសិស្ស ឱ្យអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជា តំបន់ និងសាកលភាវូនីយកម្ម។ 
•    មានផែនការយុទ្ធសាស្ត្រ និងបែបផែនគ្រប់គ្រងច្បាស់លាស់ អនុវត្តជាជំហ៊ានៗ ដើម្បីធានាការសម្រេចគោលដៅអប់រំប្រកបដោយប្រសិទ្ធភាព។
•    កម្មវិធីសិក្សាមានការផ្សារភ្ជាប់ពីភូមិសិក្សាមួយទៅភូមិសិក្សាមួយទៀត ដោយរួមបញ្ចូលទាំងកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ តាមបែបជំនាន់ថ្មី បំណិនសតវត្សទី២១ និងបំណិនឌីជីថល ដើម្បីផ្តល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់សិស្សអាចបន្តការសិក្សាបានទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។
•    ផ្តោតលើការអប់រំចរិយាសម្បត្តិបន្ថែមលើចំណេះដឹង បណ្តុះឱ្យសិស្សមានឥរិយាបថល្អ ចេះគោរព និងយល់អំពីតម្លៃខ្លួនឯង តម្លៃអ្នកដទៃ និងរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
•    គ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈខ្ពស់ មានបទពិសោធន៍ និងវិធីសាស្ត្របង្រៀនទំនើប សមស្របទៅនឹងបរិបទសិក្សាជំនាន់ថ្មី។ 
•    បរិយាកាសសិក្សាមានអនាម័យខ្ពស់ ផាសុខភាព បន្ទប់រៀនបំពាក់ម៉ាស៊ីនត្រជាក់ ប្រព័ន្ធអ៊ីនធឺណែត សម្ភារៈឌីជីថល និងគ្រឿងបរិក្ខារសិក្សាទំនើប ឆ្លើយតបទៅនឹងការសិក្សាបែបសម័យថ្មី។ 
•    លើសពីការបង្រៀន សាលាមានការមើលថែ និងគាំទ្រសិស្សដោយយកចិត្តទុកដាក់ និងទំនួលខុសត្រូវ។ 
•    លើកកម្ពស់បំណិនចាំបាច់សម្រាប់អនាគតសិស្ស ដូចជា ការគិតវិភាគ ការច្នៃប្រឌិត ការទំនាក់ទំនង ការធ្វើកិច្ចការជាក្រុម និងការរៀនដោយខ្លួនឯង។ 
•    តម្លៃធូរសមរម្យ។