
ថ្នាក់បឋមសិក្សា
កម្រិតបឋមសិក្សាគឺជាដំណាក់កាលដ៏សំខាន់ក្នុងការពង្រឹង ពង្រីកចំណេះដឹង ជំនាញ និងចរិយាសម្បទារបស់សិស្ស ដែលបានកសាងជាមូលដ្ឋានពីកម្រិតមត្តេយ្យ។ ក្នុងដំណាក់កាលនេះ សិស្សត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍសមត្ថភាពសិក្សា ការគិតវិភាគ ការគិតច្នៃប្រឌិត ការដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទង និងការសហការជាមួយអ្នកដទៃ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាកម្រិតបន្តទៀត និងរស់នៅក្នុងសង្គមប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដោយផ្តោតលើការអភិវឌ្ឍសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែក វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
សាលាប្រើប្រាស់វិធីសាស្ត្របង្រៀនសិស្សមជ្ឍមណ្ឌល ដោយជំរុញការរៀនសូត្រតាមរយៈការស្រាវជ្រាវ ការពិភាក្សា ការអនុវត្តជាក់ស្តែង ការធ្វើការងារជាក្រុម និងការស្វែងយល់ដោយខ្លួនឯងស្របតាមសមត្ថភាពនិងសក្តានុពលផ្ទាល់ខ្លួន។។ បរិយាកាសសិក្សាត្រូវបានរៀបចំឱ្យមានភាពសុវត្ថិភាព កក់ក្តៅ និងលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មរបស់សិស្សគ្រប់រូប។
តាមរយៈកម្មវិធីសិក្សានេះ សិស្សនឹងអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង វិន័យ ការទទួលខុសត្រូវ សីលធម៌ល្អ និងជំនាញសិក្សាពេញមួយជីវិត ដែលជាមូលដ្ឋានរឹងមាំសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងការរស់នៅនាពេលអនាគត។
សិក្សាពីថ្ងៃចន្ទ ដល់ សុក្រ
l វេនព្រឹក ៧៖៣០ - ១១៖០០
l វេនរសៀល ១៖៣០ - ៥៖០០
l ពេញមួយថ្ងៃ៖ ៧៖៣០ - ៥៖០០
មុខវិជ្ជាសិក្សា
l ភាសាខ្មែរ l គណិតវិទ្យា l បណ្ណាល័យ
l វិទ្យាសាស្ត្រ l សិក្សាសង្គម l ភាសាអង់គ្លេស
l ភាសាអង់គ្លេស-គណិតវិទ្យា l អប់រំសិល្បៈ l អប់រំសុខភាព
l ភាសាអង់គ្លេស-វិទ្យាសាស្ត្រ l អប់រំកាយនិងកីឡា l កុំព្យូទ័រ l បំណិនជីវិត