bg-banner
shape

ការបង្រៀន និងការរៀន

image

ជំនួបមាតាបិតាសិស្ស

       សាលា ស៊ី អេស អាយ អន្តរជាតិ រៀបចំកម្មវិធីជួបពិភាក្សាជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជារៀងរាល់ត្រីមាសសម្រាប់ថ្នាក់មត្តេយ្យសិក្សា និងរៀងរាល់ឆមាសសម្រាប់ថ្នាក់បឋម-មធ្យមសិក្សា ដើម្បីចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការសិក្សា និងការអភិវឌ្ឍរបស់សិស្ស ព្រមទាំងពង្រឹងកិច្ចសហការល្អរវាងសាលា និងគ្រួសារ។  

         ក្នុងជំនួបនេះ លោកគ្រូ អ្នកគ្រូ នឹងបង្ហាញអំពីលទ្ធផលសិក្សា វឌ្ឍនភាពក្នុងការសិក្សារៀនសូត្រ ការវិវត្តន៍នៃឥរិយាបថ ការចូលរួមក្នុងសកម្មភាពថ្នាក់រៀន និងសមត្ថភាពរបស់សិស្ស។ មាតាបិតា និងអាណាព្យាបាលក៏មានឱកាសពិភាក្សា សាកសួរ និងផ្លាស់ប្តូរមតិយោបល់ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីស្វែងរកវិធីសាស្ត្រគាំទ្រសិស្សឱ្យមានការរីកចម្រើនកាន់តែប្រសើរ។

         យើងជឿជាក់ថា ការប្រាស្រ័យទាក់ទងជាប្រចាំ និងកិច្ចសហការដ៏រឹងមាំរវាងសាលា និងមាតាបិតា គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ភាពជោគជ័យរបស់សិស្ស។ តាមរយៈការធ្វើការរួមគ្នា យើងអាចជួយសិស្សម្នាក់ៗឱ្យអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ និងត្រៀមខ្លួនសម្រាប់ភាពជោគជ័យនាពេលអនាគត។

 

    ​