bg-banner
shape

ការបង្រៀន និងការរៀន

  • ទំព័រដើម
  • ការគាំទ្រ និងការថែទាំសុខុមាលភាពសិស្ស
image

ការគាំទ្រ និងការថែទាំសុខុមាលភាពសិស្ស

នៅសាលា ស៊ី អេស អាយ អន្តរជាតិ ការគាំទ្រ និងការថែទាំសុខមាលភាពរបស់សិស្ស គឺជាស្នូលនៃចក្ខុវិស័យរបស់យើងក្នុងការអភិវឌ្ឍសិស្សឱ្យក្លាយជាបុគ្គលដែលមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានចំណេះដឹងរឹងមាំ មានជំនាញអនុវត្ត និងមានគុណធម៌។

         យើងផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាព មានការគោរពគ្នា ធ្វើឱ្យសិស្សគ្រប់រូបមាន អារម្មណ៍ថាទទួលបានការគាំទ្រ និងត្រូវបានផ្តល់តម្លៃ។ តាមរយៈការថែទាំ ការណែនាំ និងការលើកទឹកចិត្តជាប្រចាំ យើងជួយសិស្សឱ្យកសាងនូវទំនុកចិត្ត ការទទួលខុសត្រូវ ភាពធន់នឹងបញ្ហាប្រឈម និងឥរិយាបថវិជ្ជមាន។

         លោកគ្រូ-អ្នកគ្រូ​ និងបុគ្គលិក របស់យើងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធជាមួយសិស្ស ដើម្បីលើកកម្ពស់ទាំងការរីកចម្រើនផ្នែករាងកាយ ស្មារតី និងការសិក្សា។ យើងផ្តោតលើការអភិវឌ្ឍការគិតវិភាគ ការគ្រប់គ្រងវិន័យលើខ្លួនឯង ជំនាញដោះស្រាយបញ្ហា ដើម្បីជួយសិស្សឱ្យ មានភាពម្ចាស់ការក្នុងការសិក្សា និងមានសមត្ថភាព។

         តាមរយៈភាពជាដៃគូដ៍រឹងមាំរវាងសាលា សិស្ស និងអ្នកអាណាព្យាបាល គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់សិស្ស។ សិស្សទទួលបានការគាំទ្រ ការណែនាំសមស្រប និងជម្រុញការអភិវឌ្ឍឍនូវទេពកោសល្យផ្ទាល់ខ្លួនឱ្យពេញសក្តានុពល។

         វិធីសាស្ត្រអប់រំបែបគ្រប់ជ្រុងជ្រោយនេះហើយ ជាកត្តាជម្រុញឱ្យសិស្សក្លាយជាពលរដ្ឋពេញលេញ ត្រៀមពួកគេក្លាយជាអ្នកដឹកនាំនាពេលអនាគត និងអាចចូលរួមចំណែកជាវិជ្ជមានជួយដល់សង្គម។    ​