bg-banner
shape

កម្មវិធីសិក្សា

ថ្នាក់ភាសាអង់គ្លេសទូទៅ

ថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ

          កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ នៅសាលា ស៊ី អេស អាយ អន្តរជាតិ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់កុមារអាយុពី ៦ ដល់ ១២ ឆ្នាំ សមស្របសម្រាប់កុមាររៀនកម្រិតបឋមសិក្សា។ កម្មវិធីនេះរចនាឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះភាសាអង់គ្លេសដ៍រឹងមាំសម្រាប់សិស្ស។ មានថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង។

         កម្មសិក្សាផ្តោតលើការហ្វឹកហាត់បញ្ចេញសូរសម្លេង វាក្យសព្ទ និងជំនាញមូលដ្ឋានទាំងបួនរបស់ភាសាអង់គ្លេស គឺ៖ ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ព្រមទាំងជួយបង្កើនទំនុកចិត្តសិស្សក្នុងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងទំនាក់ទំនងប្រចាំថ្ងៃ។

 

ថ្នាក់ភាសាអង់គ្លេសទូទៅ

         កម្មវិធីភាសាអង់គ្លេសទូទៅ របស់សាលា ស៊ី អេស អាយ អន្តរជាតិ​ ត្រូវបានរចនាឡើងសម្រាប់យុវវ័យ និងមនុស្សគ្រប់វ័យ ដែលមានបំណងចង់បង្កើនសមត្ថភាពភាសាអង់គ្លេសសម្រាប់ការសិក្សា ការងារ ឬគោលបំណងផ្ទាល់ខ្លួន។ មានទាំងថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង។

         ជាការបន្តពីកម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីនេះជួយពង្រឹងជំនាញភាសាទាំងបួនមាន៖ ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ព្រមទាំងវេយ្យាការណ៍ វាក្យសព្ទ និងការបញ្ចេញសូរសំឡេង។ កម្មវិធីសិក្សាត្រូវបានរៀបចំតាមស្តង់ដារអប់រំ ដើម្បីជួយឱ្យអ្នកសិក្សាមានទំនុកចិត្ត និងអាចប្រើប្រាស់ភាសាអង់គ្លេសបានត្រឹមត្រូវក្នុងជីវភាពប្រចាំថ្ងៃ។ សិស្សនឹងត្រូវបានធ្វើតេស្តដើម្បីដាក់ចូលថ្នាក់តាមកម្រិតសមត្ថភាព ដើម្បីធានានូវប្រសិទ្ធភាពនៃការសិក្សា។​

         កម្មវិធីនេះក៍ជួយត្រៀមលក្ខណៈដល់អ្នកសិក្សា សម្រាប់ការប្រឡងតេស្តអន្តរជាតិ ដូចជា IELTS និង TOEFL ផងដែរ។

ការវាយតម្លៃ និងវិញ្ញាបនបត្រ

         បន្ទាប់ពីបញ្ចប់កម្មវិធីនីមួយៗ សិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា។ នៅចុងវគ្គសិក្សា សិស្សនឹងត្រូវបានវាយតម្លៃ ហើយគ្រូបង្រៀននឹងផ្តល់មតិយោបល់អំពីវឌ្ឍនភាព និងរបាយការណ៍លទ្ធផលសិក្សារបស់សិស្សនៅរៀងរាល់បញ្ចប់វគ្គសិក្សានីមួយៗ។