bg-banner
shape

កម្មវិធីសិក្សា

ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

ថ្នាក់ក្រោមមត្តេយ្យ និងថ្នាក់មត្តេយ្យ

                                                                 

            តួនាទីសំខាន់បំផុតនៃការអប់រំកុមារតូច គឺការបណ្តុះស្មារតីជាមូលដ្ឋាន ការបង្កើតចរិកលក្ខណៈមនុស្សពេញលេញ បំណិនសិក្សាពេញមួយជីវិតរបស់កុមារ។ នៅក្នុងដំណាក់កាលនេះ កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតី សីលធម៌ ការគិត អារម្មណ៍ និងភាសា។ ការលូតលាស់ផ្នែករាងកាយរួមមាន ការសម្របសម្រួលចលនាសាច់ដុំតូចធំ និងសមត្ថភាពធ្វើសកម្មភាពជាដើម ដែលតម្រូវនូវរបបអាហារូបត្ថម្ភគ្រប់គ្រាន់ អនាម័យ និងសុវត្ថិភាពទាំងរាងកាយនិងផ្លូវចិត្ត ដើម្បីឱ្យកុមារមានសុខភាពល្អ និងរាងកាយរឹងមាំ។

     កម្មវិធីសិក្សារបស់សាលាត្រូវបានរៀបចំទៅតាមតម្រូវការជាក់ស្តែងរបស់សិស្ស ទាំងផ្នែកចិត្តសាស្ត្រ និងរាងកាយ។ កម្មវិធីនេះជម្រុញដល់ការលូតលាស់ផ្នែកសតិបញ្ញា  ស្មារតី  ការគិត សីលធម៌ ភាសា និងកាយសម្បទារបស់កុមារ។ សាលាក៏បានរៀបចំឱ្យមានជាសកម្មភាពល្បែងសិក្សា ដែលអាចជួយកុមារឱ្យចេះសង្កេត ស្តាប់ និយាយរៀបរាប់ ចេះធ្វើត្រាប់តាម ចេះឆ្ងល់និងសួរ។

     តាមរយៈកម្មវិធីសិក្សានេះសិស្សនឹងទទួលបាននូវ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ពេញលេញសម្រាប់ត្រៀមខ្លួនបន្តការសិក្សានៅកម្រិតបឋមសិក្សាប្រកបដោយសក្កដានុពល។

សិក្សាពីថ្ងៃចន្ទ ដល់ សុក្រ

l វេនព្រឹក ៧៖៣០ - ១១៖០០

l វេនរសៀល ១៖៣០ - ៥៖០០                                                                                                         

l ពេញមួយថ្ងៃ៖ ៧៖៣០ - ៥៖០០

មុខវិជ្ជាសិក្សា

l ចិត្តចលភាព                    l បុរេសំណេរ                     l បុរេគណិត

l វិទ្យាសាស្ត្រ                     l គំនូរ/សិល្បៈ/តន្ត្រី            l ចម្រៀង/កំណាព្យ

l របាំ                                l សិប្បកម្មកសាង               l គរុកោសល្យបរិស្ថាន

l រឿងនិទាន                      l ភាសាអង់គ្លេស                l ល្បែងលេងសប្យាយ